Skip to content

All The Worlds A Stage in Khmer

Posted on:December 4, 2022 at 03:22 PM

ហើយ​បុរស​និង​ស្ត្រី​​​ទាំង​អស់​គ្រាន់​តែ​ជាអ្នកសម្តែង!

ពួក​គេ​មាន​​ច្រកចេញ និងច្រកចូល​របស់​ពួក​គេ

ហើយ​បុរស​ម្នាក់​ គាត់ដើរតួជាច្រើនឈុត នៅ​ក្នុង​ពេល​វេលា​របស់​គាត់​

ការសម្តែងរបស់​គាត់មានប្រាំពីរ​ដំណាក់កាល​។

នៅ​ដំបូងឡើយជា​ទារក​ យំផងក្អែរផងក្នុង​ដៃ​របស់​គិលានុបដ្ឋាយិកា​។

បន្ទាប់មក ជាកូនសិស្សបុិនយំ ជាមួយនឹងកាតាប

ហើយជាមួយនឹងទឹក​មុខដ៏ស្រស់ថ្លាពេលព្រឹក

ធ្វើដំណើរ​ដូច​ជា​ខ្យង មិនចង់ទៅ​សាលារៀន​។

ហើយ​បន្ទាប់​មក​ ក្លាយអ្នកចេះមានសេចក្តីស្នេហា

ដកដង្ហើមធំ​ដូចជា​គុក​ភ្លើង​ ជាមួយ​នឹង​ការ​និទាន​សង្វេគ

​ធ្វើ​ឡើង​ដាក់លើ​ចិញ្ចើម​ស្រី​កំណាន់​​។

បន្ទាប់​មក​ជាទាហាន

ពោរពេញទៅដោយ​ការ​ស្បថ​ស្បែរចម្លែកៗ

និងទុក​ពុកចង្កា​​ដូច​ជា​ខ្លារខិន

​ច្រណែន​ឈ្នានីសរឿង​កិត្តិយស​

ងាយក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា​

​ស្វែង​រក​​កេរ្តិ៍​ឈ្មោះ​ឧត្តុងឧត្តម

សូម្បី​តែ​គ្រោះថ្នាក់ ហើយនិងមិនបានស្ថិតស្ថេរ។

ហើយ​បន្ទាប់​មក​ គឺភាពយុត្តិធ៌ម

ជាមួយនឹង​ក្បាលពោះ​មូលល្មម និងសម្បូរអាហារបរិភាគ

ជាមួយ​នឹង​ភ្នែក​ធ្ងន់ ​និង​ពុកចង្កា​រ​កោរស្អាតជាផ្លូវការ

ពោរពេញទៅដោយ​ដំបូន្មានវ័យឆ្លាត ផ្សំនឹងមេរៀនទាន់សម័យ

ដូច្នេះ​ហើយ ​គាត់​សម្តែង​ឈុត​មួយ​របស់​គាត់​។

ដំណាក់កាលទីប្រាំមួយចាប់ប្រែប្រួល

ត្រឡប់មកភាពដើម ប្រៀបបាននឹងសម្បកនៃខ្លួនវិញ

មានវ៉ែនតាលើខ្ទង់ច្រមុះ និងស្បែករយាក

សម្លៀកបំពាក់គាត់ពីមុន ប្រែជាទូលាយ

ជើងរួមតូច ​សំឡេង​មាំជាបុរស

ជា​ថ្មី​ម្តង​ទៀត​ឆ្ពោះ​ទៅ​រក​សំឡេងកុមារភាព

និង​ហួច​នៅ​ក្នុង​សំឡេង​របស់​គាត់​។

ឈុត​ឆាក​ចុង​ក្រោយ​ទាំង​អស់​

ដែល​បញ្ចប់​ប្រវត្តិ​សា​ស្រ្ត​ពោរពេញដោយព្រឹត្តិការណ៍​ទាំង​នេះ​

គឺ​ជា​លើក​ទី​ពីរនៃភាពជាកូនក្មេង ​និងលែងដឹងអ្វីហើយ

អស់ធ្មេញ ​ភ្នែកងងឹត បរិភាគគ្មាន​រសជាតិ​ អស់អ្វី​ទាំងអស់​។

As translated from As You Like It, Act II, Scene VII [All the world’s a stage

Photographed by Tharum Bun

Photographed by Tharum Bun

Speech: “All the world’s a stage” By William Shakespeare

(from As You Like It, spoken by Jaques)

                                    All the world’s a stage,

And all the men and women merely players; They have their exits and their entrances; And one man in his time plays many parts, His acts being seven ages. At first the infant, Mewling and puking in the nurse’s arms; And then the whining school-boy, with his satchel And shining morning face, creeping like snail Unwillingly to school. And then the lover, Sighing like furnace, with a woeful ballad Made to his mistress’ eyebrow. Then a soldier, Full of strange oaths, and bearded like the pard, Jealous in honour, sudden and quick in quarrel, Seeking the bubble reputation Even in the cannon’s mouth. And then the justice, In fair round belly with good capon lin’d, With eyes severe and beard of formal cut, Full of wise saws and modern instances; And so he plays his part. The sixth age shifts Into the lean and slipper’d pantaloon, With spectacles on nose and pouch on side; His youthful hose, well sav’d, a world too wide For his shrunk shank; and his big manly voice, Turning again toward childish treble, pipes And whistles in his sound. Last scene of all, That ends this strange eventful history, Is second childishness and mere oblivion; Sans teeth, sans eyes, sans taste, sans everything.