Posted in General Note

រឿង Lorax

រឿង Lorax Posted on July 9, 2016Leave a comment

នៅក្នុងទីក្រុង Thneed-Ville ដែលមានកំពែងព័ទ្ធជុំវិញ ជាកន្លែងដែលអ្វីគ្រប់យ៉ាងសុទ្ធតែសិប្បនិម្មិត សូម្បីតែខ្យល់ក៏ជាទំនិញទិញដូរដែរ។

ក្មេងប្រុសម្នាក់ឈ្មោះ Ted សង្ឃឹមថានឹងឈ្នះបេះដូងនៃក្តីសុបិន្តនារី Audrey របស់គាត់។ នៅពេលដែលគាត់ដឹងអំពីបំណងរបស់នាង ដែលចង់មើលឃើញដើមឈើពិត មិនមែនសិប្បនិម្មិតប្រាកដ Ted ស្វែងរក Once-ler ដែលជាពាណិជ្ជករចំណាស់ដ៏បរាជ័យមួយរូប ដែលរស់នៅខាងក្រៅក្រុង នៅក្នុងវាលស្រឡះ។

ក្រោយពីដឹងអំពីរបៀបដែលពាណិជ្ជករលោភលន់ គិតតែអំពីប្រាក់ចំណេញ និងបានបំផ្លាញព្រៃឈើ បើទេាះជាមានការតវ៉ារបស់ Lorax នេះ កុមារ Ted បានបំផុសគំនិតដើម្បីស្រោចស្រង់គ្រោះមហន្តរាយនេះ។

ទោះជាយ៉ាងណា ភាពលោភលន់របស់អភិបាលក្រុង Thneed-Ville លោក Aloysius O’Hare ដែលមានទ្រព្យសម្បត្តិដោយសារការកេងប្រវ័ញ្ចន៍ ដោយធ្វើឲ្យដួលរលំបរិស្ថាននេាះ ក៏ប្តេជ្ញាបញ្ឈប់ទង្វើរបស់ក្មេងប្រុសនេះ អាចនឹងប៉ះពាល់ផលប្រយោជន៍អាជីវកម្មរបស់លោក Aloysius O’Hare។

/

Leave a Reply

Your email address will not be published. Required fields are marked *